ច័ន្ទី សូមស្វាគមន៍

May 8, 2008

សូមស្វាគមន៍

Filed under: ចន្ទី,

  

ព្រលឹងកូនខេ្មរ

ឳ! ឱ!កូនខ្មែរទាំងឡាយអើយ   ចូលកុំព្រងើយរែងរិះគិត

ព្រលឹងជាតិខ្មែរត្រូវក្រៀមស្វិត   បរទេសរួមឥតថ្ងៃស្រាន្ត។

គ្មានសល់ទៀតមាតុភូមិខ្មែរ     បរទេសបង្វែចូលរុករាន

បំភ្លៃវប្បធម័ជាតិថ្កើនថ្កាន       កូនខ្មែរគ្រប់ប្រាណត្រូវរក្សា។


ខ្មែរមានអំបូរមានទឹកដី          អរយះជាតិថ្លៃឥតសង្កា

ដូនតានៃយើងខំស្ថាបនា       សាងប្រាង្គសិលាជាសក្ខី។

អង្គរឈរទ្រឹងចាំមើលខែ្មរ      ឱ្យចូលមកក្បែរប្រែសំដី

អង្គរចង់ប្រាប់ខ្មែរប្រុសស្រី     សូមអ្នកប្រណីថែខ្ញុំផង។

ខ្ញុំចាស់ទ្រុតទ្រោមរៀងរាល់ថ្ងៃ ខេមរាអ្នកថ្លៃកុំបីឈ្គង 

អ្នកយករូបខុំអួតអ្នកផង        ទាំងលោកសាសងថាខ្ញុំស្អាត។

តើខ្មែរដឹងទេក្នុងទ្រូងខ្ញុំ          មានតែទំហំសមមាត្រ         

គេលួចបេះដួងទ្រូងច្អៀត        បើខ្មែរមាសៀតខ្ញុំក្ស័យប្រាណ។

អង្គរប្រាប់យើងថាក្នុងទ្រូង       មានផ្ទៃប្រហោងឥតអ្វីរាំ         

វាលួចរាល់ថ្ងៃពួកចោរខ្មាំង        ស្រាបតែតាំងនៅឯបរទេស។

ខ្ញុំសូមប្រាប់ខ្មែរឧ្យគ្រោកឡើង    ថែកេរ៍ដូនយើងឧ្យថ្កើនថ្កាន    

ផ្ទៃដីកោះជ្រោយសព្ចភូមិឋាន    ទៀមទាឱ្យបានកុំឱ្យបាត់។

ខាងជើងខាងត្បូងលិចខាងកើត  ទឹកដីល្អឆើតដែលត្រូវបាត់       

មេ្តចក៏មិនគិតនៅសូន្យស្ងាត់      ឱ្យគេលួចព្រាត់ខ្មែរគ្មានសល់។

ខ្មែរពូជអ្នកជាពិបូរាណ             ចូលអ្នករួសរានកុំសល់វល់

សាមគ្គីទ្លុំងមួយកុំបីឆ្ងល់            ទុកឱ្យសកលលោករន្ទឺ។

ថាខ្មែរអ្នកជាបានគ្រកឡើង       សាងភាពរុងរឿងគួរឱ្យព្រឺ

ចូលរួមដៃគ្នាកុំនៅល្ងើរ           ឱ្យលោកបានឮកំចាត់ខ្មាំង។

មួយទៀតដង្តូវនៅកក្នុងផ្ទៃ       ចូលមកប្រល័យជាតិដច្នោះ 

ខេមរាត្រូវដឹងកុំបីហ្វេស          នេះហើយជាលេសបង្វែខ្មែរ។